ប្រសើរណាស់! អគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យាពេលអនុវត្តពន្ធលើចំណេញមូលធន ២ឆ្នាំទៀត

យោងតាមលិខិតជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីថ្ងៃទី០៩ ខែមីនា កន្លងទៅនេះ បានធ្វើការជូនដំណឹងដល់សារធារណជន និងអ្នកជាប់ពន្ធទាំងអស់អោយបានជ្រាបថា យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីសំណើសុំពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋាភិបាលបានសម្រេចឲ្យពន្យារកាលបរិច្ឆេទកំណត់ការដាក់ឲ្យអនុវត្តពន្ធនេះ ក្នុងគោលដៅចូលរួមអនុវត្ត “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣” របស់រដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគ។ ដើម្បីជ្រាបកាន់តែច្បាស់សូមអានសេចក្តីជូនដំណឹងខាងក្រោម និងអ្វីទៅជាពន្ធលើចំណេញមូលធន (សូមចុចលើដំណភ្ជាប់នេះ)